(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រគល់ម៉ូតូចំនួន៣គ្រឿង ជូនអង្គភាពចំនួន៣ ដែលកំពុងឈរជើងការពារព្រំដែន នៅតំបន់មុំ៣កន្ទុយនាគ (កម្ពុជា វៀតណាម និងឡាវ)។ ក្នុងនោះអង្គភាពយោធា១គ្រឿង អង្គភាពនគរបាល១គ្រឿង និងអង្គភាពឧទ្យាននុរក្ស១គ្រឿង។

ការប្រគល់ទទួលម៉ូតូនេះ ឆ្លើយតបតាមសំណូមពររបស់អង្គភាពទាំង៣ ដែលស្នើសុំរូបលោកក្នុងអំឡុងពេលដែលលោកអញ្ជើញសួសុខទុក្ខកងកម្លាំងទាំង៣ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កន្លងមក។

ជាមួយគ្នានេះ មេបញ្ជាការកងកម្លាំងទាំង៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត ដែលយកចិត្តទុកដាក់គិតគូរដល់កងកម្លាំងនគរបាលការពារព្រំដែនដោយបានផ្តល់ម៉ូតូ១គ្រឿង ដើម្បីជិះបម្រើការងារ ការពារសន្តិសុខ ជូនជាតិ និងប្រជាពលរដ្ឋ៕