(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៣ករណី ក្នុងនោះ ករណីប្រើប្រាស់៨ករណី, ដឹកជញ្ជូនរក្សាទុក២ករណី, និងជួញដូរ១៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៤២៦ករណី ឃាត់មនុស្ស៣៣៨២នាក់ (ស្រី២២០នាក់)៕