(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនលោកស្រី ជា សិរី ជាអគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សូមជម្រាបថា មុនទទួលការតែងតាំងនេះ លោកស្រី ជា សិរី មានតួនាទីជា ឧបការីទេសាភិបាលធនាគារជាតិ និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា៕