(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់ កងរាជអាវុធហត្ថជាស្ថាពរ និងបម្រុងចំនួន៨២នាក់។

ក្នុងពិធីសំណេះសំណាលនេះ លោកមេបញ្ជការបានណែនាំ និងផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ ពេលចូលដល់សាលាហ្វឹកហ្វឺនត្រូវគោរពតាម​ បទបញ្ជា​ វិន័យឱ្យបានខ្ជាប់ខ្ជួន​ ត្រូវខិតខំហ្វឹកហាត់រៀនសូត្រ​ ក្រេបយកវិជ្ជាជីវ:កងរាជអាវុធហត្ថ ដើម្បីក្លាយជាអាវុធហត្ថអាជីព បម្រើជាតិមាតុភូមិ និងប្រជាជន ជាពិសេសស្មោះត្រង់ ជាតិ សាសនា ព្រះមហាក្សត្រ៕