(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង៥០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានខែនេះ និស្សិតរាប់ម៉ឺននាក់ត្រូវបានប្រគល់សញ្ញាបត្រ ដែលជាដំណើរដ៏ល្អសម្រាប់សង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធាន គឺជាគន្លឹះដ៏សំខាន់ក្នុងកសាងសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសផ្លាស់ប្តូរពីប្រទេសបែកបាក់ ពីប្រទេសមានសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព ផ្លាស់ប្តូរពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នឹងបន្តផ្លាស់ប្តូរទៅជាប្រទេសមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៣០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញ ពីមុនមានអគារខ្ពស់ត្រឹមមួយអគារ តែពេលបច្ចុប្បន្នរាជធានីភ្នំពេញ មានអគារខ្ពស់ចាប់ពី៥ជាន់ ដល់ ៣០ជាន់ ៤០ជាន់ រាប់រយអគារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់នាំទៅដល់ការផ្លាស់ប្តូរនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះទៅ គណបក្សប្រជាជនកម្ពុជា នឹងប្រកាសថា ជាបក្សតែមួយគត់នៃការផ្លាស់ប្តូរនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះការរីកចម្រើនលូតលាស់លើការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យបៀលប្រាយ។

* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យបៀលប្រាយ បន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលបន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់សាកលវិទ្យាល័យពង្រឹងគុណភាពអប់រំ ជាពិសេសនៅតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរាតត្បាតជំងឺកូវីដ១៩ មិនទាន់បិទបញ្ចប់ទាំងស្រុង ហើយវិធានការទប់ស្កាត់ ក៏មិនអាចទម្លាក់ចោលទាំងស្រុងនោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីចូលឆ្នាំថ្មី ឆ្នាំ២០២២ សម្តេចបារម្ភ និងភ័យខ្លាំងណាស់ ពីការរាតត្បាតជំងឺកូវីដ១៩ បន្ទាប់ពីមានការប្រមូលមនុស្សយ៉ាងកកកុញ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអបអរសាទរដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមរដ្ឋមន្ត្រីទាំងឡាយពិនិត្យឱ្យច្បាស់លើលិខិតមុនចុះហត្ថលេខា ទាំងអក្ខរាវិរុទ្ធ និងការដាក់ថ្ងៃខែ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកពីភាពខុសឆ្គងនៃការធ្វើលិខិតពាក់ព័ន្ធសំណើវិនិយោគថ្មម៉ាតនៅកំពង់ស្ពឺ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានក្រសួងចំនួន៤ ដែលធ្វើលិខិតនានាផ្ញើជូនសម្តេចមិនសូវមានកំហុស រួមមាន
ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

* សម្តេចតេជោ ហ៊ុន សែន អង្វររដ្ឋមន្ត្រីកុំធ្វើបាបសម្តេចរឿងឯកសារនានា។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវរដ្ឋមន្ត្រីឱ្យរៀនធ្វើការឡើងវិញរឿងធ្វើលិខិតទៅសម្តេច។

* សម្តេចតេជោ ហ៊ុន សែន ព្រមានទម្លាយលិខិតរដ្ឋមន្ត្រីណា​ ដែលមានកំហុសឆ្គងតាមបណ្តាញសង្គម។

* សម្តេចតេជោ ហ៊ុន សែន ចូលរួមសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប។

* សម្តេចតេជោ ហ៊ុន សែន បន់ស្រន់ឱ្យបារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាល និងបក្សប្រជាជនដុតព្រះរាជដំណាក់។

* សម្តេចតេជោ ហ៊ុន សែន ច្រានចោលការចោទប្រកាន់ថា រាជរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជា ដុតព្រះរាជដំណាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនថាអស់ថវិកាប៉ុន្មាននោះទេ ត្រូវតែសង់ព្រះរាជដំណាក់ឡើងវិញ។ ព្រះរាជដំណាក់ជាតំបន់ប្រវត្តិសាស្ត្រនៃការដឹកនាំចលនាតស៊ូរំដោះជាតិ របស់ព្រះបិតាជាតិ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រសេចក្តីណែនាំរបស់ក្រសួងអប់រំ ពាក់ព័ន្ធការនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យសកលភាវូបនីយកម្មប្រពៃណីទំនៀមទម្លាប់ងាយនឹងបាត់បង់។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យដាក់តម្លៃលើចំណីអាហារ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចនៅតែជជែកជាមួយលោក ជេម សុខ ដោយមិនចាត់ទុកលោកជាសត្រូវនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យមានការស្លន់ស្លោរឿងធនាគារនៅអាមេរិក SVB (Silicon Valley Bank) ដួលរលំ មិនប៉ះពាល់ដល់កម្ពុជាទេ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋជឿជាក់លើសមត្ថភាពគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធនាការបង្ខូចឈ្មោះកម្ពុជា កំពុងចាប់ផ្តើមជាថ្មី តាមរយៈការសាងសង់កំពង់ផែសមុទ្ររាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំពង់ផែរាម ជារបស់កម្ពុជា កម្ពុជាសាងសង់ជាសិទ្ធិរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមានវត្តមានកងទ័ពចិន ឬបរទេសនៅកម្ពុជានោះទេ ក្រោយកំពង់ផែរាមសាងសង់រួច កម្ពុជាស្វាគមន៍កងទ័ពបរទេសមកចូលចត ឬធ្វើសមយុទ្ធ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅបរទេសថា កុំនាំខ្មែរ និងចិនឆ្កួត។ ចិន មិនល្ងង់យកទ័ពដាក់នៅកម្ពុជា ឬចតនាវាឱ្យយន្តហោះចុះនៅផែសមុទ្ររាមនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់មានទំនាក់ទំនងល្អជាមួយអាស៊ាន ត្រូវមានទំនាក់ទំនងល្អគ្រប់ប្រទេសសមាជិកអាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់មិត្តភក្តិបរទេស កុំធ្វើយុទ្ធនាការបង្ខូចឈ្មោះកម្ពុជា លើរឿងសង់ផែសមុទ្ររាម។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖២៤នាទី, នាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕