(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី, ជួញដូរ១០ករណី, ដឹកជញ្ជូនរក្សាទុក៤ករណី, បេីកបរក្រោមឥទ្ធិពល១ករណី និងឃាត់ខ្លួនជនសង្ស័យ៥៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១,៥៥២ករណី ឃាត់មនុស្ស៣,៦៩៦នាក់ (ស្រី២៤១នាក់)៕