(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបណ្ដឹងប្រជាពលរដ្ឋអំពីរថយន្តកែច្នៃបំពង​សម្លេងខុសបច្ចេកទេស (ស៉ីមាំង​ប្រែន) ដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋជារៀងរាល់យប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់ចំនួន​១៦គ្រឿង​ នៅក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រថយន្ដដែលកែច្នៃបំពង់ស៉ីមាំងបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋនោះ រួមមាន៖

*ទី១៖ ម៉ាក HONDA FIT ពណ៌ក្រហម ផ្លាកលេខPP-5155
*ទី២៖ ម៉ាក BM ពណ៌ខៀវ ផ្លាកលេខភ្នំពេញ2B-8703
*ទី៣៖ ម៉ាក SUBARU BRZ ពណ៌ខ្មៅ ផ្លាកលេខ កម្ពុជា KUN0707
*ទី៤៖ ម៉ាក BMW ពណ៌ស គ្មានស្លាកលេខ
*ទី៥៖ ម៉ាក HONDA CIVIC ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ 2AD-3713
*ទី៦៖ ម៉ាក BMW ពណ៌លឿង ផ្លាកលេខភ្នំពេញ2P-0737
*ទី៧៖ ម៉ាក BMW ពណ៌ខៀវ ផ្លាកលេខភ្នំពេញ2P-7191
*ទី៨៖ ម៉ាក BMW ពណ៌ផ្កាឈូក ផ្លាកលេខភ្នំពេញ2T-7188
*ទី៩៖ ម៉ាក ACURA ILX ពណ៌ស ផ្លាកលេខភ្នំពេញ2AJ-0212
*ទី១០៖ ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ2H-6660
*ទី១១៖ ម៉ាក HONDA FiT ចង្កូតស្តាំ ពណ៌ផ្ទៃមេឃ ផ្លាកលេខកំពង់ស្ពឺ KPS1350
*ទី១២៖ ម៉ាក HONDA ពណ៌ប្រផេះ ផ្លាកលេខកណ្តាល2B-5456
*ទី១៣៖ ម៉ាក ACURA INTECRA ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ2V-3122
*ទី១៤៖ ម៉ាក FORD MUSTANG គ្មានស្លាកលេខ
*ទី១៥៖ ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ2O-1031
*ទី១៦៖ ម៉ាក BMW ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ2AF-2665។

បច្ចុប្បន្នសមត្ថកិច្ចបាននាំយករថយន្តទាំងនោះ មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសហការជាមួយខាងសាធារណៈដេីម្បីធ្វេីការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់រថយន្តយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់រថយន្តឲ្យវិញ៕