(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា​ បានស្នើដល់អ្នកសារព័ត៌មាន ដែលកំពុងរៀនវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងការសរសេរព័ត៌មាន នៅរាជបណ្ឌិត្យសភាកម្ពុជា ជួយផ្សព្វផ្សាយ រឿងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

ការស្នើរបស់មន្ត្រីរូបនេះ ធ្វើឡើងបន្ទាប់ពីឃើញមាន អ្នកព័ត៌មានជាច្រើន មករៀនវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ រហូតដល់ប្រមាណ ៦០០នាក់ នៅសាលនៃរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

បើតាមលោកបណ្ឌិត យង់ ពៅ បរិស្ថានស្អាតកើតចេញពីបុគ្គម្នាក់ៗ។ លោកសង្ឃឹមថា អ្នកព័ត៌មាន នឹងចូលរួមផ្សព្វផ្សាយ រឿងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ឲ្យបានច្រើន៕