(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧៖៣០នាទីព្រឹក មានករណីអគ្គិភ័យសង្ស័យឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ បង្កការឆាបឆេះសន្ធោសន្ធៅ និងមានអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ កើតឡើងស្ថិតនៅចំណុចសំណង់ មិនរៀបរយ តាមបណ្តោយផ្លូវ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមផ្នែកជំនាញសមត្ថកិច្ចការិយាល័យបង្ការ និងពន្លត់អគ្គិភ័យស្នងការដ្ឋានរាជធានីភ្នំពេញ បានប្រាប់ថា ម្ចាស់ទីតាំងឈ្មោះ សុក វណ្ណកាយ អាយុ៤៤ឆ្នាំ មុខរបរប្រជាការពារសង្កាត់ ប្រភេទសំណង់ ផ្ទះឈើប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រ គុណ០៣ម៉ែត្រ។

មូលហេតុ​ តាមការសន្និដ្ឋានបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ និងបណ្តាលឲ្យឆេះសំណង់មិនរៀបរយអស់ចំនួន ៥ខ្នងផ្ទះ (ទំហំ០៤ម៉ែត្រ គុណ០៣ម៉ែត្រ) សំណង់សង់ពីឈើដំបូល និងជញ្ជាំងស័ង្កសី រួមនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមានរបួស ឬស្លាប់ដល់នោះទេ ។

ក្នុងប្រត្តិបត្តិការករណីអគ្គិភ័យនេះ សមត្ថកិច្ចបញ្ជាក់អន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ មានដូចខាងក្រោម រថយន្តការិ​អគ្គិភ័យចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៨ឡាន ស្មើនឹង៣៨ម៉ែត្រគូប។ * រថយន្តក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាសទឹកអស់២ឡានស្មើរ១២ម៉ែត្រគូប។
* រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។
* រថយន្តក្រុមហ៊ុនអូឡាំព្យាចំនួន២គ្រឿង ប្រើប្រាស់ចំនួន ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។
* រថយន្តក្រុមហ៊ុនកោះនរា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៦ម៉ែត្រគូប។

គ្រប់គ្រងទប់ស្កាត់បាន១០០ភាគរយ​ នៅម៉ោង០៩៖១៥នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕