(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី, ដឹកជញ្ជូនរក្សាទុក៧ករណី, ជួញដូរ៨ករណី និងសម្រួលចាត់ចែង១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៩នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១,៦៣៥ករណី ឃាត់មនុស្ស៣,៨៩៧នាក់ (ស្រី២៥៣នាក់)៕