(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​វិទ្យាស្ថាន​វ៉ាន់ដា សរុបជិត៥ពាន់នាក់។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចពិតជារីករាយដែលបានអញ្ជើញចែក​សញ្ញា​បត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាថ្មីម្តងទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់វិទ្យាស្ថានវ៉ាន់ដា ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានយកចិត្តទុកដាក់ទិវាសិទ្ធិនារី តែការតែងតាំងនារីក្នុងមុខតំណែងនានាបែរជាមិនសូវមាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ដ្បិតបង្កការលំបាកសម្រាប់កម្ពុជា តែក៏បានបង្កកាលានុវត្តន៍ភាពផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យមកពីចក្រភពអង់គ្លេស អាចនឹងបើកនៅកម្ពុជានាពេលខាងមុខ។

* សម្តេចតេជោ ហ៊ុន សែន សម្តែងការរីករាយ និងកោតសរសើរជាមួយឪពុកម្តាយ និងគ្រួសាររបស់និស្សិត​ទាំងអស់ ដែលបានចូលរួមគាំទ្រឱ្យកូនសិក្សារហូតចប់ការសិក្សាដោយជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា ឱ្យយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត។ មិនត្រូវធ្វើជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជីវកម្មទាំងអស់ត្រូវធ្វើសកម្មភាពដោយប្រកាន់​យកគោលការណ៍ប្រកួតប្រជែងដោយសីលធម៌ អួតពីផលិតផលរបស់ខ្លួន មិនត្រូវវាយប្រហារលើផលិតផលរបស់គេ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិនមាននរណាធ្វើឱ្យប្រទេសចិន ចុះខ្សោយនោះឡើយ។ បើអាស៊ាន នាំទៅចិនច្រើនជាង ចិន នាំចូលមកអាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិក ជាក្បាលរថភ្លើងសេដ្ឋកិច្ចសកល។ ដូច្នេះកុំបន់ឱ្យអាមេរិកចុះខ្សោយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើកុំឱ្យប្រកួតប្រជែង ដើម្បីសម្លាប់គ្នា គឺត្រូវប្រកួតប្រជែងឆ្ពោះទៅការរីកចម្រើនទាំងអស់គ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនចូលរួមក្នុងចលនាផ្តួលរលំសេដ្ឋកិច្ចប្រទេសណាមួយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិភពលោកដែលសុខសាន្ត គឺពិភពលោកដែលរីកចម្រើនទាំងអស់គ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំបន់ស្រន់ឱ្យសេដ្ឋកិច្ចថៃ និងវៀតណាម ចុះខ្សោយ ព្រោះនាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះដូចគ្នា។ មិនខុសពីទម្លាក់ដុំថ្ម លើមេជើងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យនិស្សិត និងមន្ត្រីប្រែងប្រែងអភិវឌ្ឍន៍សមត្ថភាព។ បើមិនដូច្នោះទេ នឹងប្រៀបដូចជាដុំថ្មដុះលើពន្លកឈើ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនត្រឹមយក «ក្បាល» ទៅដោះដូរជាមួយសន្តិភាព និងការបញ្ចប់របបខ្មែរក្រហមនោះទេ តែក៏បានយកទៅដោះដូរនឹងការធ្វើកំណែទម្រង់ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណែទម្រង់ដីធ្លី គឺជាកំណែទម្រង់ដ៏ស្មុគស្មាញ និងលំបាក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយផ្តួលរំលំរបបខ្មែរក្រហម ដីធ្លីនៅទូទាំងប្រទេសជាសម្បត្តិរបស់រដ្ឋទាំងអស់។ លុះដល់ឆ្នាំ១៩៨០ជាង ទើបរដ្ឋសម្រេចបែងចែកដីធ្លីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា អតីតរដ្ឋមន្ត្រីការពារជាតិសម័យរដ្ឋកម្ពុជា លោក កុយ ប៊ុនថា បានរារាំងសម្តេចមិនឱ្យមានការចរចាជាមួយសម្តេច នរោត្តម សីហនុ ដើម្បីរកសន្តិភាពនោះឡើយ ដោយលើកឡើងថា ការចរចាស្មើនឹងចាញ់។

* សម្តេចតេជោ ហ៊ុន សែន រំលឹកសម្តីលោកទេសរដ្ឋមន្ត្រី ប៉ុល សារឿន កាលពីពេលនៅជាអភិបាលខេត្តតាកែវថា មិនចង់បានមេដាយទេ ចង់ត្រឹមឱ្យពលរដ្ឋមានបាយហូបគ្រប់គ្រាន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវមានទស្សនៈធ្វើតាមប្រទេសនេះ ឬប្រទេសនោះដើម្បីចម្រើនសេដ្ឋកិច្ចនោះឡើយ សូម្បីតែការនិយាយ និងហូបចុកក៏មិនដូចគ្នាផង។ ដូច្នេះត្រូវមានម្ចាស់ការនិយមដោយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន រំលឹកសម្តីលោកទេសរដ្ឋមន្ត្រី ប៉ុល សារឿន កាលពីពេលនៅជាអភិបាលខេត្តតាកែវថា មិនចង់បានមេដាយទេ ចង់ត្រឹមឱ្យពលរដ្ឋមានបាយហូបគ្រប់គ្រាន់។

* ពាក់ព័ន្ធការបាញ់គ្រាប់បេនៅសៀមរាប សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា ហេតុអ្វីបានសម្តេចដែលជាបក្សបានសំឡេងច្រើនត្រូវទៅមុនវិញគេ, នេះហើយជាសំណួរនៅក្នុងសំណួរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះរាជពិធីប្រោសប្រទានព្រះអគ្គីជ័យកីឡា នៅខេត្តសៀមរាប ត្រូវបានរៀបចំឡើងបានយ៉ាងល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រ កំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ធំ ខេត្តសៀមរាប មិនមែនព្រះរាជដំណាក់ដែលបានឆេះ កាលពីថ្ងៃទី១២ ខែមីនា នោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះរាជដំណាក់ដែលឆាបឆេះកាលពីថ្ងៃទី១២ ខែមីនា គឺជាអគារមួយដែលព្រះវររាជមាតាជាតិខ្មែរ ធ្លាប់គង់ប្រថាប់កាលពីឆ្នាំ១៩៥៣។ ដោយឡែកអគារផ្សេងៗមិនមានឆាបឆេះនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងមិនមានការលើកលែង និងអធ្យាស្រ័យឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នោះឡើយ ចំពោះការចេញសារពាក់ព័ន្ធព្រះចេស្តាព្រះមហាក្សត្រតាមទំព័រហ្វេសប៊ុក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសាសន៍របស់សម្តេចមិនមែនជាសម្ពាធ​ទៅកាន់តុលាការនោះឡើយ ការជំនុំជម្រះលើរឿងរបស់លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាឆន្ទានុសិទ្ធិរបស់តុលាការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាររបស់លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាចេតនាដ៏អាក្រក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាររបស់លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល មិនមែនជាការបញ្ចេញមតិនោះទេ។

* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា មានការចរចាចង់ឱ្យវិទ្យុអាស៊ីសេរីដំណើរការនៅស្រុកខ្មែរឡើងវិញ។ តែសម្តេចទាមទារឱ្យដូរក្បាលម៉ាស៊ីនដឹកនាំវិទ្យុនេះជាមុនសិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឋានានុក្រមរបស់កងទ័ពឋានៈ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវមានផ្កាយ៤។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ហ៊ុន ម៉ាណែត ត្រូវដំឡើងផ្កាយ៤ តាំងពីឆ្នាំ២០១៨មកម្ល៉េះ តែលោកសុំមិនឱ្យដំឡើង។

* សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើនរណាគិតថា សម័យសង្គមរាស្ត្រនិយមមានសង្គ្រាម គ្រាដែលពេលនោះគេហៅកម្ពុជាថាជាកោះសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិសុខជាតិត្រូវតែយកចិត្តទុកដាក់ និងត្រូវតែពង្រឹង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំយកសន្តិភាព និងជីវិតមនុស្សមកលេងសើច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាមានតុល្យភាពអំណាចល្អណាស់ រវាងអំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ នាយករដ្ឋមន្ត្រី គ្មានសិទ្ធិទៅរំលាយសភានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់ជនទាំងឡាយ ឱ្យប្រយ័ត្នប្រយែងចំពោះទំនាក់ទំនងជាមួយជនក្បត់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១០៖០៥នាទី, សូមអរគុណចំពោះទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News៕