(ភ្នំពេញ)៖ កាលពីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ព្រំ​ សុផល​ មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ជើងនាពេលកន្លងមក ហើយបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលបន្តនៅឯគេហដ្ឋាន។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន ២លានរៀល, ភេសជ្ជៈប៉ូវកម្លាំងចំនួន ០២កេស, ទឹកសុទ្ធ៤កេស, ទឹកដោះគោបឺត ០២កេស, ផ្លែឈើ ០១កន្រ្តក ជូនដល់ លោកវរសេនីយ៍ត្រី ព្រំ​ សុផល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕