(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៧៩,៧៥០នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៩,៤៨៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៣៥៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៤៨១នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,១៩៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០២,២២៣នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦១០,៨៣២នាក់, ដូសទី៤ចំនួន ៥,១៤៤,៥២៦នាក់, ដូសទី៥ចំនួន ១,៧៧៧,១១៩នាក់ និងដូសទី៦ចំនួន ៣២៣,៩៦៩នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕