(ភ្នំពេញ)៖ ប្រធានាធិបតីចិន ស៊ី ជិនពីង បានបញ្ចប់ទស្សនកិច្ចនៅប្រទេសរុស្ស៉ី នាសប្តាហ៍នេះ ដោយបានជួបពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៉ី វ្លាឌីមៀ ពូទីន ដែលជំនួបនេះធ្វើឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការអន្តរជាតិ ICC ប្រកាសឱ្យប្រទេសជាសមាជិកចាប់ខ្លួន លោកពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងស្របពេលដែលបស្ចិមប្រទេសដឹកនាំដោយ សហរដ្ឋអាមេរិក បន្ថែមជំនួយដើម្បីជួយដល់អ៊ុយក្រែន។ តើចិន និងរុស្ស៉ី មានប្រវត្តិទំនាក់ទំនងដូចម្តេច? តើទស្សនកិច្ចប្រធានាធិបតីចិន មានឥទ្ធិពលដូចម្តេចសម្រាប់សង្គ្រាមនៅអ៊ុយក្រែន?

នៅសប្តាហ៍នេះ កម្មវិធី Fresh Talk នឹងរៀបចំកិច្ចពិភាក្សាមួយទៀត ក្រោមប្រធានបទ៖ «តើសង្គ្រាមអ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗ ឬកាន់តែរីកធំ ក្រោយជំនួប ស៊ី ជិនពីង-ពូទីន?» កិច្ចពិភាក្សានេះ មាននឹងមានវាគ្មិន៣រូបចូលរួមក្នុងនោះរួមមាន៖
១៖ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំ
២៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ

សូមរង់ចាំទស្សនាកិច្ចពិភាក្សានេះ តាមរយៈការផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News វេលាម៉ោង ៧៖០០ យប់ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ និងផ្សាយឡើងវិញនៅថ្ងៃអាទិត្យ វេលាម៉ោង១១ដល់ម៉ោង១២យប់ ខាងមុខនេះ៕