(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ១នាក់

២៖ ទីបញ្ចប់នៃទំនាក់ទនងជាមួយតៃវ៉ាន់កាន់តែខិតជិតដល់ ខណៈរដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

៣៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបន្តរួមគ្នាការលើកកម្ពស់ ការងារលុបបំបាត់ជំងឺរបេង

៤៖ អតីតប្រធានាធិបតីរុស្ស៉ី ព្រមានថា ប្រទេសណាដែលហ៊ានចាប់ខ្លួន លោក ពូទីន តាមដីកា ICC គឺស្មើនឹងប្រកាសសង្រ្គាម

៥៖​ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ សមយុទ្ធនាគមាស រួមចំណែកយ៉ាងសំខាន់គាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន

៦៖ លោក ហ្សេលេនស្គី គំរាមសងសឹក ក្រោយការវាយប្រហាររបស់រុស្ស៉ីសម្លាប់មនុស្ស ៩នាក់

៧៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៥ចំណុច សម្រាប់យុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៣

៨៖ ប្រមុខការទូតអាមេរិក ជំរុញឱ្យសមាជិក ICC ទាំងអស់ អនុវត្តតាមដីកាចាប់ខ្លួនលោក ពូទីន

៩៖ កងទ័ពចិន៖ ទោះជាព្រឹត្តិការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏មិត្តភាពដែកថែបចិននិងកម្ពុជា មិនប្រែប្រួលជារៀងរហូត

១០៖ ប្រទេសស្លូវ៉ាគី ទទួលបានការបញ្ចុះតម្លៃពីសហរដ្ឋអាមេរិកលើការទិញឧទ្ធម្ភាគចក្រ និងមីស៊ីល ដែលមានតម្លៃ១ពាន់លានដុល្លាអាមេរិក ជាសំណងសម្រាប់ការសន្យាផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន

១១៖ សម្តេចក្រឡាហោម ស ខេង៖ អ្នកដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស មានជនបរទេស ៨៧១នាក់

១២៖ មន្ត្រីយោធាជាន់ខ្ពស់អាមេរិក ថាកូរ៉េខាងជើង ទំនងជានឹងមិនធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ភ្លាមៗនោះទេ

១៣៖ បណ្ឌិត យង់ ពៅ៖ សាលដីកា ICC គ្រាន់តែជាជួងយុទ្ធសាស្ត្រនយោបាយ គាស់ឲ្យប្រទេសគាំទ្រខាងបស្ចឹមលោក បន្ទរសំឡេងនយោបាយការទូតបន្ថែមសង្កត់ទៅលើពូទីន

១៤៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី៖ ហានិភ័យនៃជម្លោះនុយក្លេអ៊ែរ ស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មាន រយៈពេលរាប់ទសវត្សរ៍ មកនេះ

១៥៖ ក្រសួងអប់រំ ប្រកាសពីការឈប់សម្រាក ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយុ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

១៦៖ ការតវ៉ាកាន់តែខ្លាំងក្លាឡើងនៅទូទាំងប្រទេសបារាំង ក្រោយលោក ម៉ាក្រុង ប្តេជ្ញាកាន់តែមុតមាំ ក្នុងការធ្វើកំណែទម្រង់ច្បាប់សោធននិវត្តន៍

១៧៖ ក្រសួងការបរទេស បង្ហាញលទ្ធផលទស្សនកិច្ចផ្លូវការរបស់ប្រមុខការទូតកម្ពុជា នៅប្រទេសវៀតណាម

១៨៖ កូរ៉េខាងត្បូងនិងអាមេរិក មានផែនការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំមិនធ្លាប់មាន ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង

១៩៖ អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងថា «របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក»

២០៖ វិភាគអន្តរជាតិ៖ ចិនទៅរុស្ស៉ី ជប៉ុនទៅអ៊ុយក្រែន, មហាអំណាចអាស៊ី ផ្ដើមសម្ដែងឫទ្ធិ ក្នុងនយោបាយអន្តរជាតិ

- ព័ត៌មាន Fresh News Plus

១៖ សល់តែ ៤៣ថ្ងៃទៀតប៉ុណ្ណោះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

២៖ BYD បញ្ចេញនាឡិកាឆ្លាតវៃដែលអាចជំនួសតេលេក្នុងការបើកទ្វាររថយន្តជាលើកដំបូង

៣៖ The Weeknd គ្រងតំណែងជាសិល្បករ ដ៏មានប្រជាប្រិយបំផុតនៅលើលោក ទទួលស្គាល់ដោយ «Guinness World Records»

៤៖ ពានអឺរ៉ុប Euro 2024 ចាប់ផ្តើមលេងជម្រុះរាត្រីនេះ ដោយមាន ៥៣ប្រទេសចូលរួម

៥៖ Ozil ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្នុងវ័យ ៣៤ឆ្នាំ

៦៖ De Bruyne ត្រូវបានតែងតាំងជាប្រធានក្រុមថ្មី នៃក្រុមជម្រើសជាតិបែលហ្សិក


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)