(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ខ្លួនបាន ចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១២គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង៨គ្រឿង និងចង្កូតស្តាំ៤គ្រឿង។

រថយន្តទាំងនោះរួមមាន៖
១-រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 និងទំហំស៊ីឡាំង 2500CC
២-រថយន្តម៉ាក Mercedes Benz GL350 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2013 និងទំហំស៊ីឡាំង 3000CC
៣-រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៧
៤-រថយន្តម៉ាក AUDI ប្រភេទ រថយន្តទេសចរណ៍ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ឆ្នាំផលិត ២០០៧
៥-រថយន្តម៉ាក LEXUS GS300 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌សឆ្នាំផលិត ២០០៧
៦-រថយន្តម៉ាក LEXUS RX400H ប្រភេទ រថយន្តទេសចរណ៍ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត ២០០៧
៧-រថយន្តម៉ាក Mercedes Benz S550 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត២០០៧
៨-រថយន្តម៉ាក Ford Ranger XLT ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2015 និងទំហំស៊ីឡាំង 2200CC
៩-រថយន្តម៉ាក Nissan march ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌សឆ្នាំផលិត ២០១៤
១០-រថយន្តម៉ាក Misubishi ប្រភេទរថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ទឹកប្រាក់ ឆ្នាំផលិត ២០១៧
១១-រថយន្តម៉ាក Misubishi Triton ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ស ឆ្នាំផលិត ២០១២
១២-រថយន្តម៉ាក TOYOTA VIOS ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ខ្មៅ ឆ្នាំផលិត ២០១៣

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕