(ភ្នំពេញ)៖ វីដេអូជាសំឡេងសន្ទនាបែបស្រើបស្រាលថ្មីមួយរបស់ អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀត ហើយ នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ។

នេះជាវីដេអូទី៧ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

ហ្វេសប៊ុក Thatsak Boonmak ដែលជាហ្វេសប៊ុកមួយក្នុងចំណោមហ្វេសប៊ុក ដែលទម្លាយវីដេអូនេះ បានសរសេរដូច្នេះថា៖ «មិនធម្មតា ប្តីគេមិននៅ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាបក្សភ្លើងទៀនណាត់ជួបជាមួយប្រពន្ធគេរៀងរាល់អាទិត្យជាទៀងទាត់ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ហ៊ានធានាប្រាប់ស្រីស្នេហ៍ថា ១យប់ ដឹងតែបាន ៤ដងទៀត ។ កាលមុនមានពាក្យស្លោកគេនិយាយតៗគ្នាថា «២យប់១០ដង» ឥលូវលោក លី សុធារ៉ាយុទ្ធ ក៏មិនឱ្យចាញ់ដែរ ដោយពេលនេះលោករ៉ាយុទ្ធហ៊ានអួតប្រាប់ស្រីស្នេហ៍របស់ខ្លួនថា រៀងរាល់ពេលជួបគ្នា គឺដឹងតែ «១យប់៤ដង» ពិតជាមិនធម្មតានោះទេ»។

ខាងក្រោមនេះជាវីដេអូបែកធ្លាយដែលត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក៖