(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលលេខ៥៣ ក្នុងការលើកកំពស់សមត្ថភាពប្រយុទ្ធ និងធានាបានការប្រយុទ្ធខ្ពស់ដល់យោធិន លោកមេបញ្ជាការ បានអនុវត្តជាប្រចាំក្នុងការហ្វឹកហ្វឺនដល់បណ្តាកងឯកភាពចំណុះកងពលលេខ៥៣។

ជាក់ស្ដែង ថ្ងៃសៅរ៍ទី២៥ ខែមីនា ឆ្នាំ២០២៣ លោកមេបញ្ជាការកងពល បានចាត់តាំងលោកវរសេនីយ៍ឯក​ ម៉ិច​ សុវណ្ណតារា​​ មេបញ្ជាការ​រង​ កងពលតូច​លេខ៥៣​ ដឹកនាំ​ក្រុម​ការងារ​របស់​ កងពលតូចលេខ​៥៣​ អញ្ជេីញចុះ​ត្រួតពិនិត្យលំហាត់​យុទ្ធដំណេីរទ័ព​ នៅទីបញ្ជាការ​ វរសេនាតូចលេខ​៥៣៣កងពលលេខ៥៣ដើម្បីហ្វឹកហាត់ ឲ្យមានសមត្ថភាពប្រយុទ្ធមានប្រសិទ្ធិភាពខ្ពស់ដល់យោធិន៕