(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានប្រកាសជ្រេីសរេីសមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ តាមខេត្ដចំនួន៨ ពាក់ព័ន្ធនឹងជំនាញគ្រប់គ្រងសំណល់រឹង និងរាវ។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

បេីតាមសេចក្ដីជូនដំណឹង, រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវការអ្នកជំនាញគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ចំនួន ១៤ នាក់ មកក្នុងក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ ដូចខាងក្រោម៖
១. ជំនាញគ្រប់គ្រងសំណល់រឹង ចំនួន ០២ រូប (រដ្ឋបាលខេត្តបាត់ដំបង)
២. ជំនាញគ្រប់គ្រងសំណល់រឹង និងរាវ ចំនួន ០២ នាក់ (រដ្ឋបាលក្រុងកំពត)
៣. ជំនាញគ្រប់គ្រងសំណល់រឹង និងរាវ ចំនួន ០២ នាក់ (រដ្ឋបាលក្រុងស្ទឹងសែន)
៤. ជំនាញគ្រប់គ្រងសំណល់រឹង និងរាវ ចំនួន ០២ នាក់ (រដ្ឋបាលក្រុងពោធិ៍សាត់)
៥. ជំនាញគ្រប់គ្រងសំណល់រឹង និងរាវ ចំនួន ០២ នាក់ (រដ្ឋបាលក្រុងកំពង់ឆ្នាំង)
៦. ជំនាញគ្រប់គ្រងសំណល់រឹង និងរាវ ចំនួន ០២ នាក់ (រដ្ឋបាលក្រុងកែប)
៧. ជំនាញគ្រប់គ្រងសំណល់រឹង និងរាវ ចំនួន ០១ នាក់ (រដ្ឋបាលក្រុងច្បារមន)
៨. ជំនាញគ្រប់គ្រងសំណល់រឹង ចំនួន ០១ នាក់ (រដ្ឋបាលក្រុងច្បារមន)។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង តាមខេត្ដនីមួយៗ ដែលមានខ្លឹមសារទាំងស្រុង៖