(ភ្នំពេញ)៖ ក្រោមបទប្រមាថចំពោះអង្គព្រះមហាក្សត្រ កម្ពុជាបានចាប់ខ្លួន និងកាត់ទោស បុគ្គលមួយចំនួនដោយគ្មានការលើកលែង ជាក់ស្ដែងកាលពីពេលថ្មីៗនេះ បុគ្គលពីររូបទៀត ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការផងដែរ បន្ទាប់ពីសរសេរលើបណ្ដាញសង្គមដោយញុះញង់ប្រមាថព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ។ ហេតុអ្វីក៏ប្រទេសកម្ពុជាមានច្បាប់ដាក់ទោសទៅលើការប្រមាថព្រះមហាក្សត្រ? តើការប្រមាថចំពោះអង្គព្រះមហាក្សត្រប៉ះពាល់ធ្ងន់ធ្ងរយ៉ាងណាខ្លះសម្រាប់ជាតិកម្ពុជា?

នៅសប្តាហ៍នេះ កម្មវិធី Fresh Talk នឹងរៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ៖ «ហេតុអ្វីបានជាកម្ពុជាត្រូវចាត់វិធានការតឹងរ៉ឹងលើការប្រមាថអង្គព្រះមហាក្សត្រ?»

កិច្ចពិភាក្សានេះ មាននឹងមានវាគ្មិនចូលរួមដូចជា៖

១៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌
២៖ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំ

សូមរង់ចាំទស្សនាកិច្ចពិភាក្សានេះតាមរយៈការផ្សាយផ្ទាល់លើទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News វេលាម៉ោង ៧៖០០ យប់ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ និងផ្សាយឡើងវិញនៅថ្ងៃអាទិត្យ វេលាម៉ោង១១ដល់ម៉ោង១២យប់ ខាងមុខនេះ៕