(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំ​​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានសន្តិភាព។

ក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិ ដឹកនាំដោយលោក ចូ សូយ័រ អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងអនុញ្ញាតឱ្យក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារផ្សេងៗជារៀងរាល់ឆ្នាំ។ ជំនួបនេះ គឺជាឱកាសដ៏ល្អមួយ ដើម្បីស្តាប់លទ្ធផល​ និងបញ្ហានានាពីទីភ្នាក់ងារអង្គការសហប្រជាជាតិ ​ដែលបំ​ពេញ​ការងារ​នៅ​កម្ពុជា៕