(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាង ៣,០០នាក់ នៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទទួលបានការព្យាបាលជំងឺត្រចៀក មាត់ធ្មេញ បំពង់ក និងច្រមុះ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការបង្ការពិការភាពកម្ពុជា របស់មន្ទីរពេទ្យអង្គឌួង ក្រោមការសម្របសម្រួល និងគាំទ្រពីអង្គការ IMPACT cambodia នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ដោយឥតគិតថ្លៃ។

ការពិនិត្យនិងព្យាបាលជំងឺបំពង់ក មាត់ធ្មេញ និងត្រចៀក ដោយលោកវេជ្ជបណ្ឌិត sreyvanfhon, លោកស្រីវេជ្ជបណ្ឌិត វណ្ណ ថន លោកគ្រូពេទ្យ ខ្វាន់ រដ្ឋា ប្រធានមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ និងលោកអ្នកគ្រូពេទ្យជាច្រើននាក់ទៀត។

លោកវេជ្ជបណ្ឌិត sreyvanfhon បានថ្លែងថា កម្មពិធីពិនិត្យព្យាបាលជំងឺមាត់ធ្មេញ បំពង់ក និងត្រចៀក ជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ពេញ១ថ្ងៃ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៥ល្ងាច។

លោកវេជ្ជបណ្ឌិត sreyvanfhon បានបន្តថា ក្នុងនាមលោកជាវេជ្ជបណ្ឌិតជំនាញផ្នែក មាត់ធ្មេញ បំពង់ក និងត្រចៀក របស់មន្ទីរពេទ្យព្រះអង្គឌួង លោកបានដឹកនាំក្រុមគ្រូពេទ្យមួយក្រុមចុះមកហសកាណ៍ជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះ ដោយស្ម័គ្រចិត និងឥតគិតថ្លៃទៀតផង។

លោកបានបន្តថា ដោយសារតែក្នុងស្រុកព្រះនេត្រព្រះនេះ ប្រជាពលរដ្ឋក្រីក្រពុំមានលទ្ធភាពអាចចូលព្យាបាលជំងឺក្នុងមន្ទីរពេទ្យធំៗបានទើបក្រុមគ្រូពេព្យស្ម័គ្រចិត្តរបស់លោកចុះមកព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃ។

លោកគ្រូពេទ្យ ខ្វាន់ រដ្ឋា បានថ្លែងអអរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មមនុស្សធម៌ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកវេជ្ជបណ្ឌិត sreyvanfhon មកពីមន្ទីរពេទ្យព្រះអង្គឌួង លោកគ្រូពេទ្យបានចុះមកព្យាបាលផ្នែកមាត់ធ្មេញ បំពង់ក និងត្រចៀក ក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះនេះ ដោយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះ ដោយស្ម័គ្រចិតនិងឥតគិតថ្លៃទៀតផង។

កាយវិការសប្បុរសធម៌ព្យាបាលមិនយកកំរ៉ៃពីប្រជាពលរដ្ឋ លោកបានជូនពរឱ្យការពិនិត្យ និងព្យាបាលរបស់អស់លោកប្រកបទៅដោយសុវត្ថិភាព និងសុខសប្បាយចាប់តាំងពីអស់លោកមកពិនិត្យ និងព្យាបាលជំងឺក្នុងស្រុកព្រះនេត្រព្រះរហូតដល់ចប់ពិនិត្យនិងព្យាបាលជំងឺវិលទៅស្រុកវិញ៕