(ភ្នំពេញ)៖ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម មកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស នៃក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសលទ្ធផលប្រឡបជាប់បឋម របស់សិស្សនាយទាហានជំនាន់ថ្មីសរុបចំនួន ៣៨០នាក់។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនានេះ។

សិស្សដែលទើបប្រឡងជាប់បឋមរួមមាន៖ វគ្គនាយទាហានបន្តវេនជំនាន់១៤ ចំនួន១៥០នាក់, នាយទាហានទ័ពជើងគោកជំនាន់ទី១៣ ចំនួន១០០នាក់, នាយទាហានសកម្មជំនាន់ទី២៥ ចំនួន ១០០នាក់ និងនាយទាហានបច្ចេកទេសយោធា ចំនួន៣០នាក់។

ជាមួយគ្នានេះ គណៈកម្មការឲ្យបានបង្ហាញនូវកាលវិភាគ នៃការជ្រើសរើសនិស្សិតសិស្ស ចូលបណ្តុះបណ្តាលវគ្គនាយទាហានសកម្មជំនាន់ទី២៥, វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១៣ , វគ្គនាយទាហានបន្តវេនជំនាន់១៤ និងនាយទាហានបច្ចេកទេសយោធា៕

ខាងក្រោមនេះជាសេចក្តីប្រកាសលទ្ធផលប្រឡបជាប់បឋម និងកាលវិភាគ៖