(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នឹងរៀបចំកម្មវិធី សង្ក្រាន្តស្វាយរៀង អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨៖៣០នាទីព្រឹកតទៅ នៅតាមទីតាំងមួយចំនួនក្នុងក្រុងស្វាយរៀង

ក្នុងនោះ មានកម្មវិធីកម្សាន្តសប្បាយផ្សេងៗដូចជា កម្មវិធីល្បែងប្រជាប្រិយ កម្មវិធីតំបន់ត្រជាក់ចិត្ត កម្មវិធីដាក់តាំងបង្ហាញសមិទ្ធផលខេត្ត ស្តង់ពិព័រណ៍ និងកន្លែងថតរូប កម្មវិធីសួនកុមារ កម្មវិធីប្រគុំ តន្ត្រីខ្នាតធំ និងបាញ់ទឹក កម្មវិធីរត់ប្រណាំង និងប្រណាំងកង់ និងកម្មវិធីដំណើរទៅកាន់បុព្វកាល និងល្ខោនពេលរាត្រី ព្រមទាំងមានការតាំងពិព័រណ៍លក់ផលិតផលជាតិ និងអន្តរជាតិផងដែរ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញ បងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត និង សាធារណជនទូទៅ ចូលរួមទស្សនាលេងកម្សាន្តសប្បាយ ឲ្យបានច្រើនកុះករ ដើម្បីញ៉ាំងឲ្យកម្មវិធី សង្ក្រាន្តស្វាយរៀង ប្រព្រឹត្តទៅដោយបរិយាកាសអធិកអធម និងសប្បាយរីករាយ៕