(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីសង្ខេបព័ត៌មាន អំពីបច្ចុប្បន្នភាព នៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា ដើម្បីធ្វើការបូកសរុបនូវវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២ និងដើម្បីធ្វើការឆ្លើយតបទៅនឹងការរិះគន់របស់អង្គការ ស្ថាប័នជាតិ អន្តរជាតិមួយចំនួន ជាពិសេសឆ្លើយតបនឹងរបាយការណ៍របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២ នាពេលកន្លងមក។
តាមរយៈសេចក្តីសង្ខេបព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានជាភាសាខ្មែរ និងភាសាអង់គ្លេស មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖