(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែ​មីនា ឆ្នាំ២០២៣ បានធ្វើពិធីប្រកាស តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សរុបចំនួន១០នាក់។

មន្ត្រីនគរបាល អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទាំង១០នាក់រូប រួមមាន៖
១៖ តួនាទី
* តែងតាំងមុខតំណែង ៤ នាក់
២៖ ឋានន្តរស័ក្តិ
* អនុសេនីយ៍ឯក ៧នាក់
* អនុសេនីយ៍ទោ ១នាក់
* អនុសេនីយ៍ត្រី ១នាក់
* ព្រិន្ទបាលឯក ១នាក់។

ក្នុងនោះ លោកឧត្ដមសេនីយ៍ស្នងការ ក៏បាននាំយកថវិការបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត្ត សាវឿន និងគ្រឿង បរិភោគមួយចំនួនមានដូចជា៖ ថវិកា១០,០០០,០០០រៀល, ទឹកក្រូចចំនួន៧០កេស, ស្រាបៀរចំនួន២០កេស, ទឹកសុទ្ធចំនួន១០០ យួរ, ត្រីខកំប៉ុងចំនួន៥កេសធំ, ម៉ីថៃកំប៉ុងចំនួន៥កេសធំ និងតែចំនួន ៣ កេស៕