(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩ទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ WHO កែប្រែអនុសាសន៍ ស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់យុគសម័យអូមីក្រុង

៣៖ សម្តេចតេជោ ហ៊ុន សែន សរសើរទឹកចិត្ត និងភាពវៃឆ្លាតភរិយារបស់លោក ស៊ីណន មិនរត់ពឹងបរទេសឱ្យជួយស្វាមី

៤៖ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ ចាប់ផ្តើមដំណើរទស្សនកិច្ចឆ្ពោះទៅតំបន់អាមេរិក ក្រោមការព្រមានទុកជាមុនពីចិន

៥៖ ពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ជាប្រធានបទសំខាន់ លើកមកជជែក ក្នុងជំនួបសម្តេចតេជោ និងទីភ្នាក់ងារ អ.ស.ប ប្រចាំនៅកម្ពុជា

៦៖ ចិន គំរាមចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើប្រធានសភាតំណាងរាស្រ្តអាមេរិក ជួបមេដឹកនាំតៃវ៉ាន់

៧៖ ក្រសួងសុខាភិបាល ជំរុញឲ្យអ្នកស្នើសុំនាំចូល-នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាល ប្រើប្រាស់តាមអនឡាញប្រព័ន្ធបញ្ជារតែមួយជាតិ

៨៖ លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ផ្លោងពាក្យសម្ដីដាក់គ្នា ជុំវិញបាតុកម្មប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការ

៩៖ អបអរសាទរ សមិទ្ធផលថ្មីលើទឹកដីអច្ឆរិយៈ! គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន ៩០%ហើយ

១០៖ រុស្ស៉ីថា នៅតែបន្តភាពជឿនលឿនទៅមុខក្នុងទីក្រុង Bakhmut ខណៈអង់គ្លេសថារុស្ស៉ីបាត់បង់រថក្រោះជាច្រើនគ្រឿង

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៨១,២៧៤នាក់, ដូសទី៣ចំនួន ១០,៦១៧,០៤៩នាក់, ដូសទី៤ចំនួន ៥,១៥៦,២៦៨នាក់, ដូសទី៥ចំនួន ១,៧៩២,៤៥៨នាក់ និងដូសទី៦ចំនួន ៣៣៣,៨៤១នាក់ (គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣)

១២៖ Bloomberg: ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បើកកិច្ចពិភាក្សាជាមួយ មន្ត្រីការទូតកំពូលចិន មុនដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់

១៣៖ អភិបាលខេត្តសៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងបើកឲ្យមានការហោះហើរនៅខែតុលា ឆ្នាំ២០២៣

១៤៖ របបយោធាមីយ៉ាន់ម៉ា ប្រកាសរំលាយគណបក្ស NLD របស់លោកស្រី អោងសាន ស៊ូជី

១៥៖ រុស្ស៊ី ត្រៀមប្រើអាវុធចាំបាច់ ប្រសិនបើអ៊ុយក្រែន ចង់ធ្វើការវាយប្រហារគ្រីមៀ

១៦៖ អភិបាលខេត្តសៀមរាប អំពាវនាវពលរដ្ឋកុំជឿតាមការញុះញង់របស់មេខ្យល់ នាំឲ្យធ្លាក់ខ្លួនប្រព្រឹត្តអំពើខុសច្បាប់ ពិសេសពាក់ព័ន្ធបញ្ហាដីធ្

១៧៖ សហរដ្ឋអាមេរិក ប្រកាសឈប់ផ្លាស់ប្ដូរទិន្នន័យនុយក្លេអ៊ែរជាមួយរុស្ស៉ី ក្រោយមូស្គូព្យួរការចូលរួមក្នុងសន្ធិសញ្ញា New START

១៨៖ ក្រោយកាន់តំណែងបាន៣ឆ្នាំ, រដ្ឋមន្ត្រី ជា វ៉ាន់ដេត កំណែទម្រង់ជួយឲ្យចំណូលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កើនឡើង៤ដង, មន្ត្រីសប្បាយចិត្ត

- ព័ត៌មាន Fresh News Plus

១៖ សល់តែ ៣៧ថ្ងៃទៀតប៉ុណ្ណោះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

២៖ Elon Musk អំពាវនាវផ្អាកដំណើរការ AI រយៈពេល ៦ខែនិងរង់ចាំរហូតដល់បញ្ហាត្រូវបានគ្រប់គ្រង

៣៖ CEO ក្រុមហ៊ុនយក្ស Walt Disney ចាប់ផ្ដើមជូនដំណឹងស្ដីពីការបញ្ឈប់បុគ្គលិកជាង ៧ពាន់នាក់ នៅសប្ដាហ៍នេះ

៤៖ ៣៩ឆ្នាំ ខ្សែបម្រើ McTominay ស៊ុតបាន ២គ្រាប់ជួយស្កុតឡេន សងសឹកអេស្ប៉ាញ បានលើកទី៤

៥៖ ខ្សែការពារក្លិប Spurs កីឡាករ Emerson នឹងទទួលការវះកាត់ជង្គង់

៦៖ IOC យល់ព្រមឲ្យអត្តពលិករុស្ស៊ី វិលត្រឡប់ចូលរួមប្រកួតអន្តរជាតិវិញ ជាបណ្តើរៗ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)