(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍បកអាក្រាតថា «ការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧» ជារឿងស្វាស៊ីបាយលៀបមាត់ពពែ ដែលប្រឌិតឡើងដោយ ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់។

ក្រុមយុវជនសង្គមស៊ីវិល សិស្ស និស្សិត បានសម្តែងការសោកស្តាយចំពោះរឿងខាងលើដោយហេតុថា រាប់សិបឆ្នាំមកនេះ យើងតែងតែទទួលបានព័ត៌មានមិនពិតគំនិតញុះញង់ពីគណបក្សប្រឆាំង ពិសេសពី ទណ្ឌិត សម រង្ស៉ី ដែលតែងតែបណ្តុះនូវនយោបាយខ្មៅកង្វក់កន្លងមក។ ផ្ទុយទៅវិញ នយោបាយបោកបញ្ឆោតរបស់ក្រុមជ្រុលនិយមមួយនេះគឺពិតជាបានជះឥទ្ធិពលអាក្រក់មកលើបណ្តាប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែក្រោយការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅរបស់ក្រុមយុវជនសង្គមស៊ីវិលបានដឹងថា នេះគឺជានយោបាយប្រជាពិថុតរបស់ពួកគេដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។

ក្រុមយុវជនបានបញ្ជាក់ទៀតថា៖ «ជាក់ស្ដែងណាស់ ទណ្ឌិត សម រង្ស៉ី ម្ដងចោទ សម្ដេចតេជោ ហ៊ុន សែន ម្ដងចោទ ឯកឧត្ដមគតិបណ្ឌិត ហ៉ីង ប៊ុនហៀង ថានៅពីក្រោយការបោកគ្រាប់បែកប៉ុនប៉ងសម្លាប់គាត់។ សូមជនរួមជាតិមេត្តាពិចារណាថា បើពិតជាមានការប៉ុនប៉ងបោកគ្រាប់បែកសម្លាប់ទណ្ឌិត សម រង្ស៉ី ពីថ្នាក់ដឹកនាំទាំងពីររូបខាងលើពេលនោះពិតមែន សួរថា ឯកឧត្ដមគតិបណ្ឌិត ហ៉ីង ប៊ុនហៀង ដែលជាមេបញ្ជាការអង្គរក្សដែលធ្លាប់ឆ្លងកាត់គ្រប់សមរភូមិប្រយុទ្ធការពារទឹកដី គ្រាន់តែមកបោកគ្រាប់បែកសម្លាប់ជនសាមញ្ញម្នាក់សោះក៏ធ្វើមិនជោគជ័យផង សួរថាតើមេទ័ពអីក៏អន់ម្ល៉េះ? ផ្ទុយទៅវិញ ជាក់ស្ដែងណាស់ ទណ្ឌិត សម រង្ស៉ី បានផ្ញើលិខិតសុំទោស សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០៦ ពីទីក្រុងប៉ារីសថា ខ្លួនពិតជាសោកស្ដាយដែលបានចោទសម្ដេចតេជោ ហ៊ុន សែន ថានៅពីក្រោយអំពើឃាតកម្មនេះ ប៉ុន្តែហេតុអ្វីបានជាទណ្ឌិត សម រង្ស៉ី នៅតែបន្តយករឿងនេះមកចោទប្រកាន់ថ្នាក់ដឹកនាំដដែលៗបែបនេះ? មិនពិបាកយល់ទេ តាមពិតនេះ គឺជានយោបាយប្រជាពិថុតសុទ្ធសាធ ដែលខ្មែរយើងតែងតែប្រើថាស្វាស៊ីបាយលៀបមាត់ពពែ។ តាមការសិក្សាបឋមសង្ស័យថា ជាករណីទណ្ឌិត សម រង្ស៉ី ជាអ្នកប្រឌិតរឿងនៅពីក្រោយ»

ក្រុមយុវជនបានបន្តថា៖ «តួរយ៉ាងគេអាចយកមេរៀន លោក ជា វិជ្ជា លោក ឈុត វុទ្ធី លោកបណ្ឌិត កែម ឡី ធ្វើជាទឡ្ហីករណ៍។ល។ យើងខ្ញុំគិតថាគ្មានផ្លូវ កើតចេញពីអ្នកកាន់អំណាចណាម្នាក់ទេ ព្រោះគេដឹងច្បាស់ណាស់ថា ធ្វើមិនចំណេញ។ ផ្ទុយទៅវិញករណីនេះ ក៏មានប្រសិទ្ធដែល សម្រាប់គណបក្សប្រឆាំងយកមកធ្វើជានយោបាយ ស្វាស៊ីបាយ លៀលមាត់ពពែ ថាមិនត្រូវអាចនៅមានជនល្បីៗផ្សេងទៀត សម្រាប់ទណ្ឌិត សម រង្ស៊ី យកមកធ្វើឈ្នាន់។ មិនពិបាកយល់ទេដែលយុវជនខ្មែរចងចាំបានយ៉ាងច្បាស់ថា ឆ្នាំ ២០១៣ ទណ្ឌិត សម រង្ស៊ី តែងតែប្រើ ពាក្យសម្តីបោកបញ្ឆោត ញុះញង់ឲ្យពលរដ្ឋខ្មែរ ពិសេសយុវជន សិស្ស និស្សិត ប្តួលរំលំ រដ្ឋាភិបាស្របច្បាប់។ ផ្ទុយទៅវិញប្រជាពលរដ្ឋនិង យុវជន បែរជាអ្នករងគ្រោះពិតប្រាកដ អ្នកដែលចំណេញគឺ ទណ្ឌិត សម រង្ស៊ី យកមកធ្វើជាឈ្នាន់នយោបាយ។ យ៉ាងណាម៉ិញនាពេលបច្ចុប្បន្ននេះ កេចកល់នយោបាយរបស់គាត់លែងមានប្រសិទ្ធភាពហើយព្រោះគេដឹងយ៉ាងច្បាស់ថានេះជា នយោបាយខ្មៅកង្វល់ដដែលៗ ជាហេតុមិនអាចកសាងជាតិពិតប្រាកដបាននោះទេ។ មានតែចូលរួម ការការពារ សន្តិភាព ដូចសព្វថ្ងៃ ទើបធ្វើឲ្យប្រទេសជាតិរីកចម្រើនជាបន្តបន្ទាប់»