(ភ្នំពេញ)៖ មជ្ឈមណ្ឌលវោហារ នឹងរៀបចំកិច្ចសន្ទនាពិសេសជាភាសាខ្មែរ តាមប្រព័ន្ធវីដេអូ Zoom ក្រោមកម្មវិធីតុមូលភូមិសាស្រ្តនយោបាយ ដែលនឹងជជែកពិភាក្សាលើប្រធានបទស្ដីពី «ការអូសបន្លាយនៃសង្គ្រាមអ៊ុយក្រែន និងបច្ច័យមកលើកម្ពុជា» នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទី។

កម្មវិធីនេះមានសមាសភាពអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសដូចខាងក្រោម៖

១៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា
២៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
៣៖ លោក សំអាត ច័ន្ទសុមានិត ប្រធានមជ្ឈមណ្ឌលវោហារ

ប្រសិនបើមានសំណួរចង់សួរទៅកាន់វាគ្មិនកិត្តិយស ឬចង់ដឹងថា តើវាគ្មិនរបស់យើងនឹងធ្វើការចែករំលែកទស្សន:វិភាគទៅលើច្រកចេញនៃវិបត្តិសង្រ្គាមអ៊ុយក្រែនយ៉ាងណានោះ សូមមេត្តាចុចលើតំណភ្ជាប់ bit.ly/3nvXVjX ឬស្កេន QR Code នៅលើផ្ទាំងផ្សព្វផ្សាយខាងលើ ដើម្បីទទួលបានតំណភ្ជាប់ទៅកាន់ប្រព័ន្ធ Zoom។ ទស្សនិកជនក៏អាចទស្សនាបានផងដែរ តាមរយ:ការផ្សាយបន្តផ្ទាល់ពីទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលវោហារ៕