(ភ្នំពេញ)៖ អតីតយុវជន១០០រាត្រី លោក មួង សុភក្ត្រ បានថ្លែងថា ការដោះលែងលោក យឹម ស៉ីណន គឺជាទឹកចិត្តដ៏ល្អរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែមានសណ្តានចិត្ត និងផ្តល់ឱកាសចំពោះយុវជនដែលគោរពច្បាប់ មានសីលធម៌ និងមិនជ្រុលនិយម ដោយយកសេនារីយោបរទេស ដើម្បីវាយប្រហាររាជរដ្ឋាភិបាល។

តាមរយៈវីដេអូ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ អតីតសកម្មជនដែលធ្លាប់មាននិន្នាការប្រឆាំងរូបនេះ បានសំណូមពរកុំឲ្យក្រុមមាននិន្នាការប្រឆាំងរើសអើង និងវាយប្រហារចំពោះលោក យឹម ស៉ីណន និងសកម្មជនដទៃទៀត ដែលចូលរួមអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាល និងកុំធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល ដោយសកម្មភាពខុសច្បាប់។

លោកក៏បានបន្តថា ការដោះលែងលោក យឹម ស៉ីណន គឺជាគំរូមួយ ដល់យុវជនដែលតស៊ូធ្វើសកម្មភាពប្រឆាំង ដោយមិនត្រូវធ្វើអ្វីតាមអារម្មណ៍ ដោយឆ្លៀតឱកាសយកភាពល្បីល្បាញ តាមរយៈព្រឹត្តិការណ៍អ្វីមួយឡើយ៕

ខាងក្រោមនេះជាវីដេអូ៖