(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យបានឆេះរោងស្នាក់នៅរបស់កម្មករ ក្នុងការដ្ឋានមួយកន្លែងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងអន្ដរាគមន៍ ដើម្បីបាញ់ពន្លត់ ខណៈមូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕