(ឧត្ដរមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងផ្សព្វផ្សាយទិសដៅការងារ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣។

ពិធីនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការការនគរបាលជាតិប្រចាំទិស ភូមិភាគទី៣-៤ ៥ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីលោកឧត្ដមសេនីយ៍ឯក ឧត្ដមសេនីយ៍ទោ ប្រតិភូអមដំណើរ, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ, លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត, តំណាងមេបញ្ជាការតំបន់ប្រតិបត្តិសឹករងខេត្ត, កងរាជអាវុធហត្ថខេត្ត, ប្រធានពន្ធនាគារខេត្ត, ប្រធានមន្ទីរពាក់ព័ន្ធអង្គភាពជុំវិញខេត្ត លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រី នាយការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកទាំង០៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និងនាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោក ទាំង១១។

ក្នុងនោះ នាយឧត្តមសេនីយ៍ ក៏បានមតិសំណេះសំណាលផ្តាំផ្ញើ និងឧត្ថម្ភថវិកាជូនដល់កងកម្លាំងក្នុងពិធី ចំនួន១១០នាក់ ម្នាក់ៗ ទទួលបាន២០០,០០០ម៉ឺនរៀល និងថវិកាឧបត្ថម្ភសម្រាប់អាហារថ្ងៃត្រង់សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមប្រជុំ ចំនួន៥,០០០,០០០ រៀលផងដែរ៕