(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ «បុរីណាឌី» ផ្តល់ជូនទឹកប្រាក់រហូតដល់ ២០ ០០០ដុល្លារជូនទៅដល់អតិថិជន​ ការផ្តល់ជូនទឹកប្រាក់នេះ ចាប់ពីថ្ងែទី១ ខែមេសា ឆ្នាំ២០២​៣ រហូតដល់ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០២៣​​។

គ្រប់អិតិថិជនគ្រាន់តែលោកអ្នក​អញ្ជើញមកកាន់ការិយាល័យលក់ បុរី ណាឌី​ ក្នុងការទទួលប័ណ្ណសាច់ប្រាក់ពី​ ២ ០០០ដុល្លារ ដល់ ៨ ០០០ដុល្លារ និងរង្វាន់ផ្សេងៗទៀត។ ដូច្នេះសូមកុំរង់ចាំយូរ! មកទទួល យករង្វាន់ នេះទាំងអស់គ្នា !

បុរី ណាឌី ផ្តល់ជូននូវជាច្រើនជម្រើសសម្រាប់លោកអ្នក និងការរស់នៅបែបទាន់សម័យ។ បុរី ណាឌី មានប្រភេទផ្ទះជាច្រើន ដូចជា វីឡាទោល, វីឡាភ្លោះ, វីឡាកូនកាត់, វីឡាកូនកាត់អាជីវកម្ម និងផ្ទះអាជីវកម្ម។ ផ្ទះនីមួយៗ មានការរចនាបែបទំនើប ដែលមានម៉ូតស្អាតៗ សក្កិសមនឹងការរស់នៅបែប ទំនើបស៊ីវីល័យពេលបច្ចុប្បន្ន។ បុរី ណាឌី មានសំណង់រឹងមាំដែលសាងសង់ដោយវិស្វករជំនាញៗ។

ចំណែកឯទីតាំងវិញ បុរី ណាឌី​ ស្ថិតនៅតំបន់សក្តានុពលនៃខណ្ឌជ្រោយចង្វារ ដែលមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាស្ពានជ្រោយចង្វារ ស្ពានព្រែកព្នៅ ស្ពានបាឡេ ស្ពានអាកាសឫស្សីកែវដែលទើបដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន​ គម្រោងស្ពានឆ្លងកាត់ពីផ្សាររាត្រី មកសណ្ឋាគារសុខាភ្នំពេញ ឆ្ពោះទៅកាន់អរិយក្សត្រ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ហើយផ្លូវជាតិលេខ៦អា​កំពុងតែសម្រួលការធ្វើដំណើរនៅតំបន់នេះ។

លើសពីនេះទៅទៀត បុរី ណាឌី ស្ថិតនៅជិតមជ្ឈមណ្ឌល កីឡា កម្សាន្ត និងទំនិញផ្សេងៗទៀត ដូចជា ទីតាំងត្រឹមតែ3នាទី ពីផ្សារម៉ាក្រូ, 5នាទី ពីពហុកីឡាដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ, 8នាទី ទៅកាន់សួនទឹកហ្គាដិនស៊ីធី និងសួនសាហ្វារី​, ១៥នាទី ទៅស្ពានជ្រោយចង្វារ រួមទាំងទីប្រជុំផ្សេងៗទៀត។ ទាំងអស់នេះ កំពុងតែធ្វើអោយទីតាំង បុរី ណាឌី ក្លាយជាទីប្រជុំជនសំខាន់ថ្មីមួយទៀត ដែលប្រជុំដោយការអភិវឌ្ឍន៍។

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ខាងមុខនេះ «បុរី ណាឌី» សូមជូនពរអស់លោក លោកស្រី អ្នកនាង កញ្ញា ជួបប្រទះតែសេចក្ដីសុខ សំណាងល្អ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងគ្រួសារ ។ ជាពិសេស សូមអស់លោកអ្នក កុំភ្លេចមកទទួលយករង្វាន់ និងប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ នាឱកាសឆ្នាំថ្មីពី បុរី ណាឌី ។

សម្រាប់ព័ត៌មានបន្ថែម អស់លោកអ្នកអញ្ជើញ មកកាន់ការិយាល័យលក់ បុរី ណាឌី ដែលស្ថិតនៅបណ្តោយផ្លូវ៦អា ជិត វិទ្យាស្ថានជាតិ កសិកម្មព្រែកលៀប ឬ ទំនាក់ទំនង​ តាមលេខទូរស័ព្ទ 085 887 885 ឬចូលទៅកាន់ភេកហ្វេប៊ុកផ្លូវការ Borey NADI by GC City!
ហ្វេសប៊ុក៖ https://www.facebook.com/NADIBYGCC​​
ទីតាំងការិយាល័យលក់ បុរី ណាឌី ៖ goo.gl/maps/GWCGx68hmUSVZnzJ9
អ៊ីនស្តារក្រាម: https://www.instagram.com/borey_nadi_by_gc_city/
តេលេក្រាម: https://t.me/BOREYNADIBYGCCITY