(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត ឡាវរ៉ូភិនយ៉ូ សាក់សិនថាន់ អគ្គនាយិកា ក្រុមហ៊ុន Gwendolyn Investment (Cambodia) Co., Ltd ត្រូវបានព្រះមហាក្សត្រ សព្វព្រះទ័យចេញព្រះរាជក្រឹត្យ ប្រទាន «មេដាយ ជាតូបការ» ដែលជាគ្រឿងឥស្សរិយសថ្នាក់ខ្ពស់ បំផុតនៃព្រះរាជាណាចក្រកម្ពុជា។

ការបំពាក់គ្រឿងឥស្សរិយយសមេដាយ «មេដាយ ជាតូបការ» ត្រូវបានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបំពាក់ និងប្រគល់ជូនដល់ឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត ឡាវរ៉ូភិនយ៉ូ សាក់សិនថាន់ ក្នុងពិធីជួបជុំអាហារសាមគ្គី សមាជិក សមាជិកា សភាពាណិជ្ជកម្មអណត្តិទី៥នាពេលថ្មីៗនេះ៕