(ភ្នំពេញ)៖​ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសម្របសម្រួល ការចាកចេញរបស់ពលរដ្ឋពីតំបន់រមណីយអង្គរ ទៅកាន់ទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ។

សម្រាប់តួនាទី និងភារកិច្ចរបស់ក្រុមការងារនេះរួមមាន៖

* សម្របសម្រួលប្រជាពលរដ្ឋដែលបានកំណត់មុខសញ្ញារួច ឲ្យរៀបចំតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ។
* ផ្តល់របាយការណ៍អំពីវឌ្ឍនភាពការងារ ជាប្រចាំជូនក្រុមការងារបច្ចេកទេស ដើម្បីបូកសរុប និងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។
* បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់របស់ថ្នាក់ដឹកនាំក្រសួង៕