(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងចេញអន្ដរាគមន៍សង្គ្រោះ ខណៈមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕