(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនក្នុងការឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះមិនបានបំពេញគ្រប់លក្ខខណ្ឌតាមអ្វីដែលគ.ជ.ប បានកំណត់។

តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យ គ.ជ.ប បដិសេធចំពោះការចុះបញ្ជីគណប្សភ្លើងទៀន? តើការអវត្តមានគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតខាងមុខ នឹងប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឬទេ?

សូមរង់ចាំកិច្ចពិភាក្សា Fresh Talk នៅចុងសប្តាហ៍នេះ ក្រោមប្រធានបទ៖ «ការបដិសេធលើការចុះឈ្មោះគណបក្សភ្លើងទៀន និងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣»។ កិច្ចពិភាក្សានឹងមានវាគ្មិន២រូបចូលរួម ក្នុងនោះរួមមាន៖

* លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប
* លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

កិច្ចពិភាក្សា នឹងធ្វើការផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៧៖០០នាទីយប់ ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ និងផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង១១៖០០-១២៖០០យប់៕