(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ខ្លួនបានចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១៣គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង៩គ្រឿង និងចង្កូតស្តាំ៤គ្រឿង។

រថយន្តទាំងនោះរួមមាន៖

១- រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008 និងទំហំស៊ីឡាំង 2400CC

២- រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៤

៣- រថយន្តម៉ាក TOYOTA Highlander ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត ២០០១

៤- រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 និងទំហំស៊ីឡាំង 3300CC

៥- រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 2400CC

៦- រថយន្តម៉ាក TOYOTA Highlanderប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ខ្មៅ ឆ្នាំផលិត ២០០៥

៧- រថយន្តម៉ាក TOYOTA CAMRY ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ស ឆ្នាំផលិត ២០០៧

៨- រថយន្តម៉ាក Nissan March ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ទឹកក្រូច ឆ្នាំផលិត ២០០២

៩- រថយន្តប្រភេទទេសចរណ៍ ម៉ាកLEXUS RX350 ឆ្នាំ2007 ទំហំស៊ីឡាំង3500cc ពណ៍ស ចង្កូតឆ្វេង

១០- រថយន្តម៉ាក LEXUS RX350 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០១០

១១- រថយន្តម៉ាក Mitsubishi Mrage ប្រភេទរថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ក្រហមក្រម៉ៅ ឆ្នាំផលិត ២០១២

១២- រថយន្តទេសចរណ៍ម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 ដែលមានស្លាកលេខ ភ្នំពេញ 2AJ-6162

១៣- រថយន្តដឹកទំនិញធុនតូចម៉ាក MITSUBISHI TRITON ពណ៍ខ្មៅ ចង្កូតស្តាំ ឆ្នាំម៉ូដែល2012 ស្លាកលេខ ភ្នំពេញ 2T-3046

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕