(ក្រចេះ)៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ និង៧០៨ នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានចាប់ឃាត់រថយន្ត០១គ្រឿង ដឹកឈើប្រណិត គ្មានច្បាប់អនុញ្ញាត្តិ នៅចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើ អូរគ្រៀង បានឲ្យដឹង នៅល្ងាចថ្ងៃទី១៩ ខែឧសភានេះថា រថយន្ដដឹកឈើប្រណិតមួយគ្រឿងនោះ ម៉ាក TOYOTA HILANDER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AP 2163 ដឹកឈើអារប្រណិត(តាត្រាវ) ចំនួន៧ដុំ ស្មើ១.១៥០ម៉ែត្រគូប គ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ។

លោកបញ្ជាក់ថា នៅពេលកម្លាំងចម្រុះ ឃាត់រថយន្ដនោះ បាន នៅចំណ្ចឃុំអូរគ្រៀង តែម្ចាស់រថយន្ដបានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណនោះទេ។

បច្ចប្បន្នវត្ថុតាងឈើ និងរថយន្ដ បានយកមករក្សាទុកបណ្តោះអាសន្ន នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕