(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៣នេះ សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ចំនួន២០នាក់ នៅភូមិទួលសុព័រ ឃ្មុំទូលសូភី នៃខេត្តត្បូងឃ្មុំ បានសម្រេចចិត្តទម្លាក់ស្លាកផ្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ឈ្មោះ ហុន សារ៉េត ភេទប្រុស អាយុ ៤០ឆ្នាំ។
ការសម្រេចទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែពួកគាត់អស់ជំនឿលើគណបក្សភ្លើងទៀនទៀត ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មកសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ។
សកម្មជនដ៏សកម្មរបស់គណបក្សភ្លឡើងទៀន ដែលសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាង និងអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថាគណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ៕