(ព្រៃវែង)៖ លោក ឃឹង សារ៉ាត់ ប្រធានក្រុមការងារបក្សចុះជួយឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានចូលរួមសំណេះសំណាលថ្ងៃរំលឹកវិញ្ញាណក្ខន្ធ ២០ ឧសភា ដើម្បីរំលឹកដល់បុព្វបុរស និងប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត​។

ពិធីនោះក៏មានការចូលរួមពីសំណាក់ព្រះសង្ឃ២អង្គ អចិន្ត្រៃយ៍គណបក្សស្រុក១រូប ប្រធានក្រុមងារបក្សភូមិទាំង១១ គណៈកម្មាធិការគណបក្សឃុំ៩រូប សាខាបក្សភូមិ៣៣រូប កងកម្លាំង យុវជន គ្រូបង្រៀន និវត្តជន គ្រូពេទ្យ សកម្មជន សរុប១២៣នាក់។​

លោក ឃឹង សារ៉ាត់ បានផ្តល់ជូនថវិការដល់អ្នកចូលរួមក្នុងមួយនាក់២ម៉ឺនរៀល សរុបចំនួន ២,៨២០,០០០រៀល និងបន្ថែមថវិការជួសជុលអគារ៦០០ដុល្លារបន្ថែមទៀត។

ការងារសាង់អគារសាលប្រជុំបក្សរបស់ឃុំថ្មពូន​ដដែល ដែលជាអំណោយរបស់​លោក ​នេត​ សាវឿន​ សម្រេចបាន​១០០% និងគម្រោងរៀបចំពិធីឆ្លងនាពេលខាងមុខ៕