(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការមិនអនុញ្ញាតឱ្យ គណបក្សភ្លើងទៀន និងគណបក្សដែលបំពេញមិនគ្រប់លក្ខខណ្ឌ ចូលរួមបោះឆ្នោត ជាការផ្តល់យុត្តិធម៌ដល់គណបក្សយុវជនកម្ពុជា ដែលខិតខំបំពេញគ្រប់លក្ខខណ្ឌ។ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ការគាំទ្ររបស់គណបក្សយុវជន ទៅលើការសម្រេចរបស់គ.ជ.ប គឺធ្វើឡើងដោយ ឈរលើតម្លាភាព និងអព្យាក្រឹត្យ។

សូមស្តាប់ការបកស្រាយរបស់ លោកបណ្ឌិត ពេជ្រ ស្រស់ ដូចតទៅ៖