(ភ្នំពេញ)៖ លោក កែវបេងវឌ្ឍន៍ វិស្ណុ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ឡាយ យ័នយ័ន ព្រមទាំងក្រុមការងារបាននាំយកអំណោយរួមមាន៖ ថវិកា ៤០លានរៀល, អង្ករ ១០តោន, មី ៥០កេស និងទឹកស៊ីអីវ ៥០យួរ ផ្តល់ជូនបញ្ជាការដ្ឋានអង្គរក្ស សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។

ពិធីប្រគល់ និងទទួលថវិកា ព្រមទាំងអំណោយជាគ្រឿងឧបភោគ បរិភោគនេះ បានធ្វើនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជាមេបញ្ជាការកងអន្តរាគមន៍ចល័ត៩៩៩។

អំណោយនេះក៏បានក្លាយជាចំណែកមួយសម្រាប់យកទៅប្រើប្រាស់បម្រើឱ្យការងារនៅតាមមូលដ្ឋាន ព្រមទាំងការងារមនុស្សធម៌ផ្សេងៗផងដែរ៕