(កំពង់ស្ពឺ)៖ នៅរសៀលថ្ងទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌របស់សាខាជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៦៨គ្រួសារ ក្នុងនោះធ្ងន់ ៣គ្រួសារ មធ្យម៤គ្រួសារ និងស្រាល៦១គ្រួសារ) ស្ថិតនៅភូមិរលាំងថ្លឹង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានការសួរសុខទុកពីសំណាក់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានបាទក្រហមកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរមិនទុកបងប្អូនចោល ជាងចំពោះបងប្អូនដែលជួបការលំបាកពិត។

លោកអភិបាលបានបន្តថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ចំពោះបងប្អូនដែលរងគ្រោះដោយគ្រោះធម្មជាតិ និងត្រូវមានការប្រុងប្រយ័ត្នទងអស់គ្នាផងដែរ។ សម្ភារដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះធ្ងន់រួមមាន៖ អង្ករ ២៥គីឡូក្រាម, តង់១, ឃីត១កញ្ចប់, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, ទឹកត្រីទឹកស៉ីអ៉ីវ ១យួ, នំធុង ១ធុងនិងថវិកា ១០ម៉ឺនរៀល។

សម្ភារដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះមធ្យមរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, ទឹកត្រីទឹកស៉ីអ៉ីវ ១យួ, នំធុង ១ធុងនិងថវិកា ៥ម៉ឺនរៀល។

សម្ភារដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះស្រាលរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, ទឹកត្រីទឹកស៉ីអ៉ីវ ១យួ, នំធុង ១ធុងនិងថវិកា៣ម៉ឺនរៀល។

ក្នុងនោះលោក សុខ ប៊ន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់លោកផ្ទាល់បន្ថែមជូនដល់ គ្រួសាររងគ្រោះទាំង៦៨ផងដែរ រួមមាន៖

*គ្រួសាររងគ្រោះធ្ងន់ ក្នុង១គ្រួសារ ថវិកា ១០ម៉ឺនរៀល
*គ្រួសាររងគ្រោះមធ្យម ក្នុង១គ្រួសារ ថវិកា ៥ម៉ឺនរៀល
*រងគ្រោះស្រាល ក្នុង១គ្រួសារ ថវិកា ៣ម៉ឺនរៀល៕