(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានផ្ទេរសិទ្ធិជូនប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសឱ្យធ្វើជាតំណាងគណបក្សប្រជាជនកម្ពុជា ក្នុងការចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (តាមទម្រង់បែបបទកំណត់ដោយ គ.ជ.ប ) ដើម្បីចូលសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗតាមបណ្តាឃុំ សង្កាត់ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃក្រុង ស្រុក ខណ្ឌរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន គ.ជ.ប បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានដល់គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាប់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖