(ភ្នំពេញ)៖ សមាគមអ្នកស្រាវជ្រាវវ័យក្មេង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវដល់ក្រុមយុវជនទាំងអស់ ឱ្យបញ្ឈប់នូវយុទ្ធនាការផ្សេងៗដែលនាំឱ្យ មានការរាំងស្ទះដល់ការអភិវឌ្ឍឧទ្យានជាតិនៅគីរីរម្យ និងឧទ្យានជាតិភ្នំឱរ៉ាល់។

សមាគមអ្នកស្រាវជ្រាវវ័យក្មេង បានរកឃើញថា ចលនារបស់អេឡិច បានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលបំណង ស្នើបញ្ឈប់ការកាត់ឧទ្យានជាតិនៅគីរីរម្យ និងឧទ្យានជាតិភ្នំឱរ៉ាល់ ព្រមទាំងស្នើដក សិទ្ធិពីបុគ្គលឯកជនមកឲ្យរដ្ឋគ្រប់គ្រងនូវឧទ្យានជាតិគិរីរម្យវិញ។

សមាគមអ្នកស្រាវជ្រាវវ័យក្មេង បានធ្វើការសិក្សាស្រាវជ្រាវឃើញថា៖ ការទទួលបានសិទ្ធិអភិវឌ្ឍន៍លើដីឧទ្យានជាតិសុរាម្រិតកុសមៈ «គិរីរម្យ» និងឧទ្យានជាតិភ្នំឪរ៉ាល់ គឺជាការទទួលបាន សិទ្ធិអំណាចតាមរយៈផ្លូវច្បាប់។ គោលបំណងធំនៃការផ្តល់ជូនក្រុមហ៊ុន វ៉ន ម័រ គឺដើម្បីការអភិវឌ្ឍន៍តំបន់ទេសចរណ៍ អេកូឡូ ស៊ីធម្មជាតិ ផ្សារភ្ជាប់ទឹកដី ដើម្បីបង្កើនចំនូលមូលដ្ឋាន បង្កើតការងារធ្វើ ទប់ស្កាត់ការកាប់ព្រៃឈើ ជាពិសេសអាចបង្កើនតំបន់ទេសចរណ៍ អភិរក្សនូវធនធានធម្មជាតិផ្សារភ្ជាប់នឹងអេកូទេសចរណ៍។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ សមាគមអ្នកស្រាវជ្រាវវ័យក្មេង៖