(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍បោះឆ្នោតជាតិសរុបចំនួន ២៩,១៦៤នាក់ មកពី១១សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភ្ញៀវពិសេស ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងកំពុងបន្តពិនិត្យលើពាក្យស្នើសុំរបស់អ្នកសង្កេតការណ៍បោះឆ្នោតមួយចំនួនទៀត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖