(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានផលិតនូវវីដេអូខ្លីមួយ ស្តីពីការប្រកួតរង្វាន់ដល់អ្នកឈ្នះពីកម្មវិធី GDT Lucky Draw បន្ទាប់ពីដាក់ឲ្យដំណើការរួចមក។

អ្នកឈ្នះរង្វាន់ធំ គឺរថយន្ត Mazda មួយគ្រឿង និងអ្នកឈ្នះរង្វាន់ម៉ូតូជាច្រើនគ្រឿង ជាមួយរង្វាន់ជាច្រើនទៀត។

សូមជម្រាបថា កម្មវិធី «វិក្កយបត្រនាំសំណាង GDT Lucky Draw App» អាចធ្វើការដោនឡូត (Download) តាមរយៈ App Store ឬ Play Store បានដោយឥតគិតថ្លៃ ក្នុងនោះការចាប់ឆ្នោតផ្សងសំណាង នឹងត្រូវធ្វើឡើងចំនួន២លើក ក្នុង១ឆ្នាំ ដែលរួមមានរង្វាន់ដូចជា រថយន្តសេរីទំនើបចំនួន២រង្វាន់ ម៉ូតូស៊េរីថ្មីចំនួន ១០រង្វាន់ ទូរស័ព្ទដៃ ១០រង្វាន់ ទូរទស្សន៍ ២០រង្វាន់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ការបញ្ចូលវិក្កយបត្រ ក្នុងកម្មវិធី «វិក្កយបត្រនាំសំណាង GDT Lucky Draw» គឺជារួមចំណែកមួយ ក្នុងការពង្រឹងការប្រមូលចំណូលពន្ធដារ ពង្រឹងកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ តម្លាភាព អនុលោមភាពសារពើពន្ធ កាត់បន្ថយការគេចវេសពន្ធ តាមរយៈការចេញវិក្កយបត្រ ធានាថា ការចេញវិក្កយបត្រទាំងអស់ របស់អ្នកផ្គត់ផ្គង់ទំនិញ ឬសេវា បានបំពេញកាតព្វកិច្ចពន្ធត្រឹមត្រូវតាមច្បាប់៕