(ក្រចេះ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ លោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្តក្រចេះ និងលោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីពិធីជួបសំណេះសំណាល ជាមួយប្រធានក្រុមគណបក្សសង្កាត់ក្រគរ សង្កាត់ក្រចេះ សង្កាត់អូរឬស្សី និងសង្កាត់រកាកណ្តាល សង្កាត់កោះទ្រង់ ក្រុងក្រចេះ។

ក្នុងនោះ ក៏មានការចូលរួមពីលោក លោកស្រី អនុប្រធាន ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុង គណៈកម្មាធិការគណបក្សសង្កាត់ គណៈកម្មាធិការសាខាបក្សភូមិ សាខាចំណុះ និងប្រធានប្រធានក្រុមបក្ស ដែលមានសមាសភាពចូលរួមសរុបចំនួន ២,០៨៦នាក់ ។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍របស់លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង លោក វ៉ា ថន បានសំណេះសំណាលផ្តាំផ្ញើមួយចំនួន ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖

* បើទទួលបានជ័យជំនះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត
* ជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាត្រូវរួមគ្នាថែរក្សាសន្តិភាព ដោយត្រូវបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
* ប្រធានក្រុមបក្សត្រូវដឹងចំនួនសមាជិករបស់ខ្លួន និងត្រូវស្គាល់អាសយដ្ឋានឲ្យច្បាស់
* ត្រូវដឹងសមាជិកទាំងអស់បោះឆ្នោតនៅការិយាល័យណា
* ត្រួតពិនិត្យសមាជិកមានអត្តសញ្ញាណប័ណ្ឌសម្រាប់យកទៅបោះឆ្នោត ឬគ្មាន បើគ្មានត្រូវជូនគាត់ទៅធ្វើឯកសារជំនួសឲ្យអត្តសញ្ញាណប័ណ្ឌសម្រាប់យកទៅបោះឆ្នោត
* បង្រៀនសមាជិកគូសឲ្យត្រូវលេខរៀងរបស់គណបក្សលើគំរូសន្លឹកឆ្នោត
* ក្នុងថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតត្រូវប្រមូលផ្តុំសមាជិករបស់ខ្លួនទៅហែគាំទ្រគណបក្សប្រជាជនកម្ពុជា
* ក្នុងថ្ងៃបោះឆ្នោតត្រូវគេៀងគរសមាជិកខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។

មុននឹងបញ្ចប់ លោកប្រធានបានឧបត្ថម្ភដល់ប្រធានក្រុមបក្សចំនួន១,៩៧៩នាក់ និងសាខាបក្សភូមិចំនួន៥៣ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២០,០០០រៀល សរុបថវិកាអស់ចំនួន៤០,៦៤០,០០០រៀល៕