(កំពង់ធំ)៖ លោក ស៊ុន ធន់ សមាជិកគណៈកម្មាធិការប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្ត បានសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្រោយទទួលបានការស្នើសុំចូលរួមជីវភាពនយោបាយ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសទទួលស្គាល់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
លោក ស៊ុន ធន់ បានអះអាងថា ការសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺមិនមានអ្នកណាបង្ខិតបង្ខំ គាបសង្កត់នោះទេ ជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ។ លោកសូមអំពាវនាវដល់សមាជិក សមាជិកាអតីតគណបក្សសង្គ្រោះជាតិដទៃទៀត សូមមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនមួយទេ ដែលបានអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន និងមានសុខសន្តិភាព៕